លិខិតមិត្តអ្នកអាន៖ ពាក្យថាអាយ៉ងយួន ល្មមដល់ពេលបញ្ចប់ហើយ!

អត្ថបទ Fresh News (ភ្នំពេញ)៖ រយៈពេលជាង៣០ឆ្នាំមកហើយ ដែលពាក្យថា អាយ៉ងយួន ត្រូវបានមនុស្សមួយចំនួនប្រើប្រាស់វាយប្រហារលើរដ្ឋាភិបាល ពិសេសគឺចំពោះនាយករដ្ឋមន្រ្តី ហ៊ុន សែន តែម្តង។ ទោះបីជាមានមនុស្សជាច្រើនបានទទួលស្គាល់ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាបានពលីសាច់ស្រស់ឈាមស្រស់ រំដោះជាតិមាតុភូមិ ចេញពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់ប្រជាជនខ្មែរ ប្រមាណជាង៣លាននាក់ នៅកំឡុងទសវត្សរ៍ឆ្នាំ៧០ក៏ដោយ ក៏នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែត្រូវបានជេរប្រមាថ និងចោទប្រកាន់ថា ជាអាយ៉ងយួន។ ប៉ុន្តែចង់មិនចង់ ការលះបង់ក្នុងជីវិតការងារជាង៣០ឆ្នាំ អង្គុយកៅអីនាយករដ្ឋមន្ត្រី ដែលប្រមូលផ្តុំដោយការងារ ភាពមមាញឹក ការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ ការប្រឈមនឹងការស្តីបន្ទោស ការលាបពណ៌ ការបរិហារ និងចោទប្រកាន់ជាច្រើន រួមទាំងការពុះពាររុញនាវាកម្ពុជា រហូតឈានដល់ដំណាក់កាលដូចសព្វថ្ងៃ ក៏សមល្មមនឹងដល់ពេល ដែលគេគួរតែអាចបញ្ចប់ការ ប្រើពាក្យថា អាយ៉ងយួននេះលើគាត់ហើយ។ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំដឹងច្បាស់ថា ខ្មែរបច្ចុប្បន្នគឺ រស់នៅក្រោម សន្តិភាពដែលខ្មែរបង្កើតឡើងដោយខ្មែរខ្លួនឯង រួមទាំងការអភិវឌ្ឍដែលខ្មែរទាំងអស់គ្នាខំប្រឹង។ យើងនិយាយឱ្យជាក់ស្តែងតែម្តងថា យើងគ្មានស្ថិត ក្រោមអាណានិគមវៀតណាមទេ គ្រប់ស្ថាប័នជាតិតាំងពីថ្នាក់កំពូល … Continue reading លិខិតមិត្តអ្នកអាន៖ ពាក្យថាអាយ៉ងយួន ល្មមដល់ពេលបញ្ចប់ហើយ!